Partition Magic 8.0 គឺជា Utilities Program ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows ប្រើសម្រាប់រៀបចំ Partition នៅលើ Hard Disk ដោយវាទទួលការពេញនិយមជាខ្លាំង ព្រោះវាមានការប្រើប្រាស់ងាយស្រួលដូចជាក្នុងការ បង្កើត ការបង្រួម ការលប់ និងការបង្ហាញទំហំ Partition ជាដើម ដោយមិនចាំបាច់ចូលទៅកាន់ DOS Mode ដូចជា FDisk នោះទេ។
ចំណុចសំខាន់ៗក្នុងកម្មវិធី Partition Magic 8.0
១- ការបង្កើត Partition ថ្មី (Create new Partition) ពី Hard Disk ដែលមាន Partition តែមួយគឺ Drive C: យើងអាចបង្កើត Partition បន្តទៀតតាមលំដាប់លំដោយគឺ Drive D:, Drive E: ព្រមទាំងអាចកំណត់ទំហំរបស់ Partition នីមួយៗតាមដែលយើងចង់បាន ។
២- ការបន្ថយ ឬបន្ថែមទំហំ Partition (Resize Partition) យើយអាចកំណត់យកទំហំរបស់ Partition មួយទៅបន្ថែមឲ្យ Partition មួយទៀត ។
៣- ការពង្រឹកទីកន្លែងប្រើប្រាស់នៅលើ Partition (Redistribute Partition) នៅពេលប្រើប្រាស់ Hard Disk មួយរយៈ Partition អាចត្រូវបានប្រើប្រាស់ច្រើនធ្វើឲ្យទីកន្លែងទំនេរសល់តិច យើងអាចពង្រឹកទីកន្លែងដែលទំនេរ ឲ្យស្មើរៗគ្នានៅក្នុង Partition នីមួយៗបាន។
៤-ការបង្រួម Partition (Merge Partition ) យើងអាចបង្រួម Partition ជាច្រើនបញ្ចូលគ្នាបាន ដោយប្រើប្រាស់មុខងារ Merge Partition។
៥-ការថតចម្លង Partition (Copy Partition) យើងអាចថតចម្លង Partition នៅលើ Hard Diskមួយ ទៅឲ្យ Hard Disk មួយទៀត ដែលអាចជួយកាត់បន្ថយពេលវាលាក្នុងការតម្លើង Programបញ្ចូលទៅក្នុង Hard Disk ឬ ការថតចម្លង Data ដែលមានចំនួនច្រើន ។
ក្រោយពីនេះនៅមានសមត្ថភាពផ្សេងៗរបស់ Partition Magic ជាច្រើនទៀតដូចជា ការបែងចែក Partition (Split Partition )ការបែងចែក Partition (Convert Partition) ការលប់ Partition (Delete Partition) ការ Format Partition ជាដើម ។
សូមចុចត្រង់នេះដើម្បីថតចំលងកម្មវិធី








